top of page

សូមទំនាក់ទំនងមកលេខ: # 023 992 157  ឬ  # 023 884 526

វគ្គបណ្តុះបណ្តាលជំនាញអង្គរក្ស

អ្នកនឹងទទួលបានការបណ្តុះបណ្តាលជំនាញអង្គរក្សដ៍ល្អបំផុតនៅកម្ពុជា។

ភ្នំពេញ ប្រទេសកម្ពុជា,  ថ្ងៃទី ១៣ ខែ កញ្ញា ឆ្នាំ ២០២៣

សេចក្តីប្រកាសភាពជាដៃគូថ្មី៖ រវាងក្រុមហ៊ុន GSS និង EPA ពីប្រទេសថៃចូលរួមសហការគ្នា។

 

យើងខ្ញុំមានសេចក្តីសោមនស្សរីករាយក្នុងការប្រកាស GSS បានបង្កើតសម្ព័ន្ធភាពថ្មីជាមួយ EPA ពីប្រទេសថៃ។ កិច្ចសហការនេះត្រូវបានរៀបចំឡើងដើម្បីផ្តល់នូវការបណ្តុះបណ្តាលការការពារជិតស្និទ្ធកម្រិតខ្ពស់បំផុត ដោយបង្កើនការប្តេជ្ញាចិត្តរបស់យើងចំពោះសុវត្ថិភាព និងសន្តិសុខ។

សម្ព័ន្ធភាពរបស់យើងជាមួយ EPA ដែលជាសមាគមការពារប្រតិបត្តិដ៏ល្បីល្បាញនៅក្នុងប្រទេសថៃ នឹងនាំមកនូវបទពិសោធន៍ និងជំនាញជាច្រើនក្នុងការបណ្តុះបណ្តាលការការពារជិតស្និទ្ធ។ គោលបំណងនៃសម្ព័ន្ធភាពនេះគឺដើម្បីផ្តល់សិទ្ធិអំណាចដល់ក្រុមរបស់យើងជាមួយនឹងជំនាញ និងចំណេះដឹងចាំបាច់នានា ដើម្បីធានាបាននូវកម្រិតនៃការការពារខ្ពស់បំផុតសម្រាប់អ្នកដែលស្ថិតនៅក្រោមការការពាររបស់យើង។

 

សូមរង់ចាំព័ត៌មានថ្មីៗបន្ថែមទៀតអំពីការអភិវឌ្ឍន៍ដ៏គួរឱ្យអស្ចារ្យនេះ។ យើងទន្ទឹងរង់ចាំមើលសក្តានុពលបន្ថែមលើសេវាកម្មរបស់យើងដែលបានមកពីសម្ព័ន្ធភាពនេះ ដែលនឹងផ្តល់ឱ្យការការពារកាន់តែប្រសើរឡើង។

 

អំពី GSS៖

លោក John Muller នាយកប្រតិបត្តិប្រចាំតំបន់នៃក្រុមហ៊ុន GSS ។ GSS គឺជាក្រុមហ៊ុនផ្តល់សេវាសន្តិសុខឈានមុខគេដែលមានទីស្នាក់ការកណ្តាលនៅក្នុងប្រទេសកម្ពុជា និងជាបុត្រសម្ព័ន្ធរបស់ក្រុមហ៊ុន Royal Group។ ជាមួយនឹងការផ្តល់ជូនការបណ្តុះបណ្តាលការការពារជិតស្និទ្ធកម្រិតខ្ពស់ GSS ផ្តល់ជូននូវជំនាញ និងចំណេះដឹងដ៏ទូលំទូលាយដែលបំពេញតាមតម្រូវការផ្សេងៗគ្នាសម្រាប់សិក្ខាកាមរបស់ខ្លួន។ លោក Muller បានជួយ FBI ក្នុងការប្រឆាំងភេរវកម្ម។ គាត់​បាន​ជួយ​សេវា​សម្ងាត់​អាមេរិក​ក្នុង​ប្រទេស​ថៃ និង​កម្ពុជា​ជាមួយ​នឹង​ការងារ ការការពារជិតស្និទ្ធ (CPO) ជាច្រើន​។ គាត់គឺជាតំណាងសមាគមអង្គរក្សអន្តរជាតិ IBA ប្រចាំនៅប្រទេសកម្ពុជា និងជាអ្នកនិពន្ធសៀវភៅការពារខ្លួនឯង និងអ្នកនៅជុំវិញខ្លួន។

 

អំពី EPA៖

លោក Noratha Maneenark ប្រធានសមាគម EPA ប្រចាំប្រទេសថៃ។ សមាគមការពារប្រតិបត្តិគឺជាអង្គភាពតែមួយគត់ដែលទទួលបាននូវការផ្តល់ការអនុញ្ញាតសម្រាប់ការបណ្តុះបណ្តាលការការពារជិតស្និទ្ធដោយរដ្ឋាភិបាលថៃ។ គាត់បានបណ្តុះបណ្តាលសិស្សជាង 2,000 នាក់ក្នុងវគ្គបណ្តុះបណ្តាលការការពារជិតស្និទ្ធ ការបើកបរការពារ និងការប្រើប្រាស់អាវុធ។ លោក Maneenark បានផ្តល់សេវាកម្មសន្តិសុខក្រោមកិច្ចសន្យាសម្រាប់ស្ថានទូតអាមេរិកប្រចាំប្រទេសថៃ និងទទួលបានពានរង្វាន់ជាច្រើន រួមទាំងលិខិតសរសើរពីសេវាសម្ងាត់របស់អាមេរិកសម្រាប់ការផ្តល់ការការពារដល់ប្រធានាធិបតីអាមេរិកមួយចំនួនផងដែរ។

Handshake Photo.jpg
Modern Architecture
RGC.png

Are you passionate about security, safeguarding lives, and maintaining a watchful eye?

418581319_897970665665019_2387046949156220486_n.jpg
418937942_897970598998359_7357367584607904405_n.jpg
428608911_927615409367211_5372281431526447861_n.jpg

រៀនវគ្គបណ្តុះបណ្តាលរបស់យើងខ្ញុំថ្ងៃនេះ ដើម្បីក្លាយជាអង្គរក្សអាជីព!

វគ្គសិក្សាអង្គរក្សកម្រិតទី១ របស់យើងផ្តល់ជូនលោកអ្នកនូវជំនាញ យុទ្ធសាស្ត្រ ការរៀបចំផែនការដើម្បីការពារបុគ្គលសំខាន់ៗ (VIP) និងជៀសវាងការគំរាមកំហែងផ្សេងៗ។

* វគ្គសិក្សារនេះស័ក្ខសមសម្រាប់៖

  • អ្នកដែលមានបំណងចង់ធ្វើជាអង្គរក្សអាជីព។

  • អង្គរក្សដែលចង់បង្កើនចំណេះដឹងរបស់ពួកគេ។

  • ភ្នាក់ងារសន្តិសុខ អតីតមន្រ្តីនគរបាល ឬទាហានដែលមានបំណងចង់ក្លាយជាអង្គរក្សអាជីព។

  • ក្រុមហ៊ុន ឬបុគ្គលដែលមានសន្តិសុខ ឬអង្គរក្សផ្ទាល់ខ្លួន ហើយខ្វះជំនាញការពារចាំបាច់។​​​​​​​​​​​​​​​​​​                                                                                        

* សិក្ខាកាមនឹងទទួលបាន៖

  • សៀវភៅស្តីអំពី “ការការពារខ្លួនឯង និងអ្នកជំុវិញខ្លួន” ០១ក្បាល។

  • អាវយឺត​០១។

  • អាហារសម្រន់ និងអាហារថ្ងៃត្រង់មួយពេល។

  • វិញ្ញាបនបត្របញ្ជាក់ការសិក្សា។

**********
Join our training today to become a Certified Bodyguard!
Our level one comprehensive bodyguard course equips you with the skills, tactics, planning to protect VIP’s and avoid threats.
Who Should Join This Course?

  • People who wish to pursue a career as professional bodyguards.

  • Bodyguards who want to up skill their knowledge.

  • Security guards or military veterans who wish to become professional bodyguards.

  • Companies or individuals that have their own security or personal bodyguards and lack the necessary protection skills.

Participants will receive:

  • A book "Protect yourself and those around you"

  • A T-shirt

  • Snacks and lunch

  • A certificate
     

ទំនាក់ទំនងមកកាន់យើងខ្ញុំឥទ្បូវនេះ

Protective Driving
gss-logo.png
Royal-Group-Member-Seal.png

 ហេតុអ្វី GSS គឺជា

ជំរើសដ៍ល្អបំផុត របស់អ្នក សំរាប់វគ្គ បណ្តុះបណ្តាលស្តីពីសុវត្ថិភាពនៅក្នុង

ប្រទេសកម្ពុជា...

" GSS ធ្វើអោយមានភាពខុសគ្នាទាំងអស់សំរាប់យើង... "

"ដំបូងខ្ញុំបានជ្រើសយកក្រុមហ៊ុនផ្សេងដោយគិតថាខ្ញុំ អាចសន្សំប្រាក់បន្តិចបន្តួចប៉ុន្តែវាបានធ្វើឱ្យខ្ញុំចំណាយពេលឈឺក្បាលនិងលុយជាច្រើនទៅវិញ! នៅពេលខ្ញុំប្តូរ

ទៅ GSS ទើបខ្ញុំដឹងថាខ្ញុំគួរតែជ្រើសយកពួកគេតាំងពី

ដំបូង។"

អ្វីដែលធ្វើឱ្យ GSS ខុសប្លែកពីក្រុមហ៊ុនផ្សេងទៀតគឺថា

ពួកគេបានឆ្លើយតបយ៉ាងរហ័ស​និងជូយសម្រួលដល់

តម្រូវការការងាររបស់ខ្ញុំបានយ៉ាងទាន់ចិត្ត ដើម្បីធ្វើឱ្យ

ប្រាកដថាអ្វីគ្រប់យ៉ាងនឹងបានល្អឥតខ្ចោះ!

" ពួកគេពិតជាដឹងនូវអ្វីដែលខ្ញុំត្រូវការ ... "

ក្រុមហ៊ុន Global Security Solutions គឺជាអ្នកផ្តល់សេវាកម្ម

សន្តិសុខលំដាប់ខ្ពស់របស់ប្រទេសកម្ពុជាដែលមានបទពិសោធន៍

ជាង 30 ឆ្នាំក្នុងវិស័យសន្តិសុខ។

យើងកែតម្រូវសេវាកម្មទៅនឹងតម្រូវការជាក់លាក់របស់អ្នក។ អ្នកជំនាញផ្នែកសុវត្ថិភាពរបស់យើងនឹងវាយតម្លៃតម្រូវការ របស់អ្នកនិងជួយបង្កើតនិងអនុវត្តផែនការសុវត្ថិភាពនិងសន្តិសុខទូលំទូលាយសម្រាប់គេហដ្ឋានឬអាជីវកម្មរបស់អ្នក។

ក្នុងនាមជាអតិថិជនរបស់យើង អ្នកនឹងទទួលបាននូវយុទ្ធសាស្រ្ត

សន្តិសុខចុងក្រោយបំផុតនិងបច្ចេកវិទ្យាប្រព័ន្ធអេឡិចត្រូនិចចុងក្រោយបំផុតដែលរួមបញ្ចូលជាមួយមន្រ្តីសន្តិសុខដែលបានទទួល

ការបណ្ដុះបណ្ដាលកំរិតខ្ពស់បំផុតនៅក្នុងប្រទេសកម្ពុជា។

យើងគឺជាអ្នកផ្តល់សេវាសន្តិសុខតែមួយគត់នៅក្នុងប្រទេស ជាមួយបណ្តាញខ្សែកាបអុបទិកផ្ទាល់របស់យើងនៅទូទាំងប្រទេសកម្ពុជាដែលជួយការពារឧបករណ៍អេឡិចត្រូនិចរបស់អ្នក

ប្រឆាំងនឹងការវាយប្រហារ។

ឆ្មាំសន្តិសុខ, មន្រ្តី, អ្នកឯកទេស និងកងកម្លាំងប្រដាប់អាវុធដែល

មានបទពិសោធរបស់យើងត្រូវបានទទួលការហ្វឹកហាត់ពេញលេញដើម្បីបំពេញតាមតម្រូវការជាក់លាក់របស់អ្នក។

 

ការចុះត្រួតពិនិត្យគោលដៅប្រចាំថ្ងៃនិងការបន្តហ្វឹកហ្វឺនសន្តិសុខ គឺជួយក្នុងការធានាជូននូវស្តង់ដារកំរិតខ្ពស់នៃសេវាកម្មសន្តិសុខ

ដើម្បីឲ្យអ្នកអាចមានទំនុកចិត្តលើសេវាកម្មរបស់យើង។

GSS រក្សាទំនាក់ទំនងការងារជិតស្និទ្ធ
ជាមួយអតិថិជននីមួយៗ

ដោយមានបណ្តាញទំនាក់ទំនង ងាយស្រួលនិងការរាយការណ៍

ពីហេតុការណ៏នានា ដែលយើងអាចឆ្លើយតបយ៉ាងឆាប់រហ័ស

ចំពោះបញ្ហាដែលកើតឡើង។

យើងថែរក្សាទំនាក់ទំនងជិតស្និទ្ធជាមួយថ្នាក់ដឹកនាំសំខាន់ៗរួមមានមន្រ្តីប៉ូលីសក្នុងតំបន់និងអ្នកផ្តល់សេវាសង្គ្រោះបន្ទាន់ដទៃទៀតដោយដើរតួជាគ្រូពេទ្យព្យាបាលជំងឺដើម្បីផ្តល់ជូននូវសេវាកម្មល្អៗ ដល់អតិថិជន។

យើងនឹងទង្ទឹមរង់ចាំពីអ្នកដូច្នេះទើបយើងអាចផ្តល់ឲ្យអ្នកបានទាំង

សន្ដិភាពនៃចិត្តនិងសន្តិភាពនៃផ្លូវកាយដែលភ្ជាប់មកជាមួយការដឹងពីតម្រូវការផ្នែកសន្តិសុខរបស់អ្នកជំនាញសន្តិសុខរបស់ GSS ។

*តម្លៃសេវាកម្នសន្តិសុខខុសគ្នាអាស្រ័យលើតម្រូវការជាក់លាក់របស់អតិថិជនម្នាក់ៗ ដូច្នេះអ្នកអាចស្នើសុំទម្រង់សម្រង់តម្លៃដោយឥតគិតថ្លៃឬទាក់ទងមក

ការិយាល័យនៅជិតបំផុតរបស់យើងនៅថ្ងៃនេះ។

សូមទំនាក់ទំនងមកលេខ: # 023 992 157  ឬ  # 023 884 526

gss-logo.png

GSS កាន់តែប្រសើរ...

ក្រុមការងាររបស់យើង

បុគ្គលិកគ្រប់រូបដែលធ្វើការនៅ GSSសុទ្ធតែ មានការបណ្ដុះបណ្ដាល និងបទ ពិសោធន៏ក្នុងការយល់ពីបញ្ហាប្រឈម

ផ្នែកសន្តិសុខ ការគាំទ្រេពីសំណាក់

អតិថិជន និង​ក្រុម ប្រតិបតិ្តការរបស់យើង​នឹងផ្តល់ជូននូវ សេវាកម្មសន្តិសុខឯកជន

ដ៏ល្អបំផុតនៅក្នុងប្រទេសកម្ពុជា។

ការការពាររបស់យើង

ប្រព័ន្ធសុវត្ថិភាពនិងបច្ចេកវិជ្ជាឈានមុខ

គេរបស់យើង រួមបញ្ចូលជាមួយនឹងការ

យាមកាមដ៏ល្អបំផុតនៅក្នុងប្រទេសកម្ពុជា ធានាជូនលោកអ្នកនូវការការពារដ៍តឹងរឹង បំផុតទាំងយប់និងថ្ងៃ។ លោកអ្នកនិងអតិថិជនរបស់លោកអ្នកអាចជឿទុកចិត្តលើអាជីវកម្មរបស់យើងខ្

ញុំបាន។

ការសន្យារបស់យើង

យើងខិតខំគោរពដល់ការទុកចិត្តរបស់

អតិថិជននីមួយៗនិងធ្វើការដើម្បីធានាថា

អតិថិជននីមួយៗទទួលបាននូវសេវាកម្ម

ដែលពួកគេបានចំនាយ។

ប្រសិនបើត្រូវការការកែតម្រូវឬការផ្លាស់ប្តូរយើងនឹងឆ្លើយតបភ្លាមៗនិងធ្វើការកែតម្រូវចាំបាច់ដើម្បីរក្សាអ្នកនិងអាជីវកម្ម

របស់អ្នកឱ្យមានសុវត្ថិភាព។

Global Security Solutions.

ផ្តល់ជូននូវសេវាកម្មសន្តិសុខស្តង់ដារលំដាប់ខ្ពស់នៅលើទីផ្សារប្រទេសកម្ពុជា

សេវាកម្មប្រកបដោយគុណភាពដែលលោកអ្នកទុកចិត្ត

4

ការតភ្ជាប់ទំនាក់ទំនងដ៍រឹងមាំ

ការតភ្ជាប់ទំនាក់ទំនងដ៍រឹងមាំ

យើងមានទំនាក់ទំនងល្អជាមួយការិយាល័យសំខាន់ៗរបស់រដ្ឋាភិបាល និងជាកម្មសិទ្ធិរបស់ក្រុមគ្រួសាររបស់ក្រុមហ៊ុនរ៉ូយ៉ាល់គ្រុប។ អតិថិជនរបស់យើងដឹងថាពួកគេជាមនុស្សល្អ។

6

បម្រើលោកអ្នកនៅកម្ពូជា និងលើសពីនេះ

បម្រើលោកអ្នកនៅកម្ពូជា និងលើសពីនេះ

មន្ត្រីសន្តិសុខរបស់យើងមិនត្រឹមតែការពារនៅក្នុងប្រទេសកម្ពុជាប៉ុណ្ណោះទេ យើងក៍មានអ្នកជំនាញលំដាប់អន្តរជាតិការពារនៅទូទាំងអាសុីអាគ្នេយ៍ និងលើសពីនេះផងដែរ។

7

ការធ្វើដំណើរជាលក្ខណៈVIP និងសុវត្ថិភាពនៃការបំលាស់ទី

ការធ្វើដំណើរជាលក្ខណៈVIP និងសុវត្ថិភាពនៃការបំលាស់ទី

អនុញ្ញាតឱ្យក្រុមការងារផ្នែកកងការពារសុវត្តិភាពរបស់យើងទទួលខុសត្រូវលើសុវត្ថិភាពសន្តិសុខរបស់អ្នក ដូច្នេះអ្នកអាចរីករាយនឹងការស្នាក់នៅរបស់ អ្នកដោយក្តីរីករាយ។ តារាកំពូលៗ អ្នកនយោបាយ និងនាយកប្រតិបត្តិ ជាច្រើនប្រើប្រាស់សេវាកម្មរបស់យើងខ្ញុំ។

9

មន្រ្តីសន្តិសុខល្អ: ការបណ្តុះបណ្តាល & ឯកសណ្ឋាន

មន្រ្តីសន្តិសុខល្អ: ការបណ្តុះបណ្តាល & ឯកសណ្ឋាន

យើងធានាថាមន្រ្តីសន្តិសុខរបស់យើងត្រូវបានបណ្តុះបណ្តាលយ៉ាងល្អ ហើយស្លៀកពាក់ឯកសណ្ឋានថ្មីៗស្អាតៗនិងមានភាពឆ្លាតវៃ។ ដូច្នេះ អតិថិជនរបស់អ្នកមានអារម្មណ៍ថាមានសុវត្ថិភាព និងគោរពអ្នក។

10

គុណតំលៃសេវាកម្មសន្តិសុខដ៍ល្អបំផុតរបស់អ្នក

គុណតំលៃសេវាកម្មសន្តិសុខដ៍ល្អបំផុតរបស់អ្នក

កុំចង់ចំណេញប្រាក់តិចតួចហើយសុខចិត្តខ្ជះខ្ជាយពេលវេលានិងថវិកាជាមួយក្រុមហ៊ុនសន្តិសុខដែលមានតំលៃសេវាកម្មថោក។ សូមជ្រើសរើសយក GSS ធ្វើជាដៃគូដែលនាំមកនូវគុណតំលៃខ្ពស់។

5

រក្សាទំនាក់ទំនងតាមរយៈ WhatsApp, Wechat ។ល។

រក្សាទំនាក់ទំនងតាមរយៈ WhatsApp, Wechat ។ល។

យើងអាចបង្កើតគណនីជជែកជាក្រុមដូច្នេះអ្នកអាចទាក់ទងដោយផ្ទាល់ជាមួយយើង។ វិធីនេះធ្វើអោយអ្នកងាយស្រួលក្នុងការផ្ញើរូបថត ឬជជែកជាមួយ យើងដូច្នេះយើងអាចឆ្លើយតបនិងកែលម្អបានយ៉ាងងាយស្រួល។

2

យើងគាំទ្រច្បាប់ក្នុងស្រុក

យើងគាំទ្រច្បាប់ក្នុងស្រុក

មិនដូចសេវាកម្មសន្តិសុខដែលមានគុណភាពទាបជាច្រើននៅលើទីផ្សារទេយើងធ្វើតាមច្បាប់ស្តីពីការងារនិងពន្ធដូច្នេះអ្នកអាចមានទំនុកចិត្តថាយើង មានភាពស្មោះត្រង់។

8

សុវត្ថិភាពដែនសមុទ្រ, នាវា និងកំពង់ផែ

សុវត្ថិភាពដែនសមុទ្រ, នាវា និងកំពង់ផែ

ក្រុមការងាររបស់យើងមានទាំងអ្នកជំនាញសន្តិសុខតាមដែនសមុទ្រដែលអាចជួយការពារផលប្រយោជន៍របស់អ្នកក៏ដូចជាបណ្តុះបណ្តាលបុគ្គលិក របស់អ្នកដើម្បីធានាបាននូវសុវត្ថិភាពនិងសន្តិសុខសំរាប់អ្នកគ្រប់ពេល។

1

ឆ្លើយតបសេវាកម្មអតិថិជន

ឆ្លើយតបសេវាកម្មអតិថិជន

ប៉ុស្តិ៍យាមនីមួយៗមានប្រធានគោលដៅ និងប្រធានតំបន់ចុះត្រួតពិនិត្យ ជាទៀងទាត់ និងប្រធានគ្រប់គ្រងប្រតិបត្តិការចាំឆ្លើយតបនឹងតម្រូវការ និងកង្វល់របស់អ្នកទាំងយប់ទាំងថ្ងៃ។លើសពីនេះទៀតបុគ្គលិកការិយាល័យ កណ្តាលរបស់យើងត្រៀមខ្លួនជាស្រេចដើម្បីបម្រើលោកអ្នក។

3

បំពេញតាមតំរូវការរបស់លោកអ្នក

បំពេញតាមតំរូវការរបស់លោកអ្នក

យើងអាចកែសម្រួលសេវាកម្មសន្តិសុខរបស់យើងទៅតាមតម្រូវការជាក់លាក់របស់អ្នក។ មន្រ្តីសន្តិសុខ និងបុគ្គលិករបស់យើងត្រូវបានបណ្តុះបណ្តាល ដើម្បីបម្រើអ្នកស្របតាមកិច្ចសន្យាផ្ទាល់ខ្លួនរបស់យើង ដូច្នេះអ្នកនឹងដឹងថា ពិតជាត្រូវតាមតំរូវការរបស់អ្នកប្រាកដមែន។

ចង់ដឹងពត៌មានបន្ថែម?

សូមទំនាក់ទំនងមកលេខ: # 023 992 157  ឬ  # 023 884 526

មន្រ្តីសន្តិសុខ
សំរាប់អាជីវកម្មនិងគេហដ្ឋាន
មន្រ្តីសន្តិសុខ

GUARDING

1.

មន្រ្តីសន្តិសុខអាជីពដែលបានឆ្លងកាត់វគ្គបណ្តុះបណ្តាលយ៉ាងហ្មត់ចត់ដើម្បីការពារអាជីវកម្មនិងគេហដ្ឋានរបស់លោកអ្នក

BETTER UNIFORMS, BETTER TRAINING!

Learn More
កងការពារសុវត្ថិភាពបុគ្គល
អ្នកមានឋានៈខ្ពស់, បុគ្គលសំខាន់ៗ, តារាភាពយន្តល្បី, គ្រួសារ
កងការពារសុវត្ថិភាពបុគ្គល

BODY GUARDS

1.

ការពារអ្នកមានឋានៈខ្ពស់, បុគ្គលសំខាន់ៗ, ក្រុមគ្រួសារ, អ្នកធ្វើដំណើរ, នាវាទេសចរណ៍, យន្តហោះ, និងផ្សេងៗទៀត...

EXPERIENCE WHERE IT MATTERS MOST!

Learn More
សុវត្ថិភាពក្នុងការធ្វើដំណើរ
រៀបចំផែនការ, បំលាស់ទី, អ្នកបើកបរ, អង្គរក្ស...
សុវត្ថិភាពក្នុងការធ្វើដំណើរ

SAFE TRAVELS

1.

ធ្វើដំណើរជាមួយយើងខ្ញុំដើម្បីស្វែងយល់ពីពិភពលោកដោយសុវត្ថិភាពនិងរីករាយជាមួយនឹងបទពិសោធន៍នីមួយៗ

SEE THE WORLD ENJOY EACH MOMENT!

Learn More
ត្រួតពិនិត្យប្រព័ន្ធសុវត្ថិភាព២៤ម៉ោង/៧ថ្ងៃ
អ្នកឯកទេសប្រព័ន្ធតាមដាន
ត្រួតពិនិត្យប្រព័ន្ធសុវត្ថិភាព២៤ម៉ោង/៧ថ្ងៃ

24-7 RESPONSE

1.

អ្នកឯកទេសត្រួតពិនិត្យប្រព័ន្ធសុវត្ថិភាពរបស់អ្នកដល់កន្លែង ឬពីចំងាយ រួមជាមួយអន្តរាគមន៍

WE STAY AWAKE SO YOU CAN SLEEP!

Learn More
វគ្គបណ្តុះបណ្តាល
ការយាមកាម, បើកបរការពារ, យល់ដឹងពីការទប់ទល់នឹងស្ថានភាពនៃការគំរាមកំហែង
វគ្គបណ្តុះបណ្តាល

GET SMARTER

1.

ការយាមកាម, សុវត្ថិភាពអគ្គិភ័យ, ប្រយុទ្ធ, បើកបរការពារ, ការប្រយុទ្ធគ្នា...

CHANGING INDUSTRY HELPING CAMBODIA

Learn More
សុវត្ថិភាពដែនសមុទ្រ
ប្រឆាំងនឹងការលួចចំលង, កំពង់ផែ និងសុវត្ថិភាពនាវា
សុវត្ថិភាពដែនសមុទ្រ

AT PORT & SEA

1.

អ្នកជំនាញលំដាប់អន្តរជាតិ ការពារនាវា, កំពង់ផែ និងមនុស្ស.

SAFETY IN EVERY COURSE YOU CHART!

Learn More
ប្រព័ន្ធកាមេរ៉ា និងសំលេងរោទិ៍សុវត្ថិភាព /
កាមេរ៉ាសុវត្ថិភាព, ឧបករណ៍ចាប់ចលនាបង្កើតជាសំឡេងរោទិ៍...
ប្រព័ន្ធកាមេរ៉ា និងសំលេងរោទិ៍សុវត្ថិភាព /

SECURITY TECH

1.

បច្ចេកវិទ្យាប្រព័ន្ធតាមដានសុវត្ថិភាពអេឡិចត្រូនិចចុងក្រោយបំពេញតាមតំរូវការរបស់លោកអ្នក

TOOLS & TECH TO KEEP YOU SAFE!

Learn More
ប្រឹក្សាយោបល់អំពីសុវត្ថិភាព
អ្នកប្រឹក្សាជំនាញ និងដៃគូសកល
ប្រឹក្សាយោបល់អំពីសុវត្ថិភាព

CUSTOM HELP

1.

បទពិសោធនន៍រាប់សិបឆ្នាំនិងជាដៃគូលំដាប់អន្តរជាតិក្នុងវិស័យសន្តិសុខសុវត្ថិភាព

BIG OR SMALL WE CAN HELP YOU!

Learn More
អ្នកសំអាត និងផ្សេងៗទៀត
សេវាកម្មបោសសំអាត, សំអាតទ្រង់ទ្រាយធំ, ។ល។
អ្នកសំអាត និងផ្សេងៗទៀត

CLEANING

1.

បុគ្គលិកអនាម័យប្រចាំថ្ងៃ, សំអាតទ្រង់ទ្រាយធំ, ក្រុមសំអាតរហ័ស​

GOOD CLEANING CAN CHANGE EVERYTHING!

Learn More

យើងរង់ចាំឆ្លើយនូវសំនួររបស់លោកអ្នក!

សូមទំនាក់ទំនងមកលេខ: # 023 992 157  ឬ  # 023 884 526

bottom of page